ចំពោះស្រ្តីដែលមានមករដូវជាធម្មតា បើមានធុំក្លិនពីធ្លាក់ ស រមាស់ជុំវិញប្រដាប់ភេទ ពណ៌នៃធ្លាក់ ស ខុសគ្នា ជាងពេលធម្មតា វាជាសញ្ញាថា គេងមិនលក់ ទទួលស្រ្តេស និងអស់កម្លាំងក្នុងខ្លួន ដូច្នេះសូមឈប់សម្រាក ហើយស្លៀកសម្លៀកបំពាក់ស្រួល ដែលធ្វើឲ្យឈាមរត់ស្រួល ជៀសវាងការស្លៀកខោខៅប៊យ តឹងពេក ហើយពេលធម្មតា សូមព្យាយាម ធ្វើឲ្យកក់ក្ដៅនៅពោះនៅផ្ទៃខាងក្រោម។
បើមានករណី ដែលធ្លាក់ ស ពណ៌ សូកូឡា ដោយសាររលាក របួសនៅស្បូន 2សប្ដាហ៍ជាង សូមទទួលពិនិត្យពីមន្ទីរពេទ្យ បើទទួលព្យាបាល អាចជាសះស្បើយយ៉ាងឆាប់បាន ពេលនោះសូមពិភាក្សាជាមួយម្ដាយ ឬបងស្រី ដែលមានបទពិសោធន៍ច្រើនជាងអ្នក។