វ៉េត ស្រីពៅ
វ៉េត ស្រីពៅ(អាយុ ២១ ឆ្នាំ)

នាងខ្ញុំឈ្មោះ វ៉េត ស្រីពៅ មានអាយុ 21ឆ្នាំ ហើយសព្វថ្ងៃកំពុងបន្តការសិក្សា នៅមហាវិទ្យាល័យសង្គមសាស្រ្តមនុស្សសាស្រ្ត។

ខ្ញុំមករដូវដំបូង គឺអាយុ១៤ឆ្នាំ នៅពេលដែលខ្ញុំមករដូវដំបូងនោះ គឺខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ ហើយនៅក្នុងខ្លួនរបស់ខ្ញុំពិបាកនៅមិនសុខរសាប់រសល់ ធ្វើអីក៏ពិបាក ចុកចង្កេះ វិលមុខចង់ក្អួត បន្តិច ចង់រាគបន្តិច មានអារម្មណ៍មួរម៉ៅអត់មូលហេតុ ហើយ ក៏មានការធ្លាក់ ស ច្រើន ប៉ុន្តែមិនរមាស់ទេ បងស្រីរបស់ខ្ញុំសួរថា ម៉េចមុខស្រពោនម្ល៉េះខ្ញុំក៏ពិបាកឆ្លើយប្រាប់គាត់ ពីព្រោះមករដូវដំបូង ខ្ញុំមិនដឹងថា គឺជាឈាមអ្វី បងស្រីខ្ញុំសួរខ្ញុំថាតិចមករដូវទៅ ហើយខ្ញុំឆ្លើយប្រាប់ថា ខ្ញុំអត់ដឹងទេ ហើយគាត់បានក្រឡេកមើលខោរបស់ខ្ញុំ ឃើញប្រលាក់ឈាម ហើយគាត់និយាយថា ប្អូនមករដូវហើយ កុំខ្លាចអីភាគច្រើនគឺចាប់ពីអាយុ ១៣ ទៅ ១៤ឡើងទៅមនុស្សស្រីតែងតែមករដូវគ្រប់ៗគ្នា បន្ទាប់មកបងស្រីរបស់ខ្ញុំ បានទៅទិញសំឡីអនាម័យឲ្យខ្ញុំប្រើ ប៉ុន្តែខ្ញុំក៏មិនទាន់ចេះប្រើទេ ពេលនោះគាត់ក៏បានប្រាប់ ពីរបៀបប្រើសំឡីអនាម័យមកដល់ខ្ញុំ ពេលនោះអារម្មណ៍ខ្ញុំសប្បាយចិត្តឡើងវិញ ព្រោះមានបងស្រីបានពន្យល់ ពីរបៀបមករដូវមកដល់ខ្ញុំ។

ជាចុងក្រោយនាងខ្ញុំសូមផ្ដាំទៅប្អូនៗជំនាន់ក្រោយថា បើក្មេងស្រីមានមករដូវលើកដំបូង ខ្ញុំចង់បង្រៀនអំពីការមករដូវ និងរបៀបប្រើសំឡីអនាម័យច្បាស់លាស់ ហើយចង់និយាយថា នៅពេលមានមករដូវ ក្មេងស្រីសូមលាងរាងកាយរបស់ខ្លួនឯងផងដែរ។