ក្នុងចំណោមក្មេងស្រី 1 ភាគ 3 នៅ អាស៊ីខាងត្បូង មិនបានទៅចូលសាលារៀនទេ នៅពេលពួកគេកំពុងមានធ្លាក់ឈាមរដូវ ជាពីសេស ស្រ្តីដែលកំពុងមានមករដូវ នៅប្រទេសនេប៉ាល់ ត្រូវតម្រូវឲ្យទៅនៅក្នុងខ្ទម ឬកន្លែងដែលឆ្ងាយពីផ្ទះ រយៈពេល 3 ថ្ងៃ ដោយតាមរយៈអបិយជំនឿបុរាណដែលថា ស្រ្តីកំពុងមានមករដូវ គឺជាស្រ្តីមិនបរិសុទ្ធ។

មូលហេតុដែលធ្វើឲ្យក្មេងស្រីទាំងនោះ មិនបានចូលសាលារៀន គឺនៅសាលារៀនមានការខ្វះខាតទឹកស្អាត បន្ទប់ទឹក និងមិនមានអនាម័យ បែបនេះហើយទើប ពួកគេខ្វះខាតនូវចំណេះដឹង អំពីការមករដូវ , មិនធ្លាប់ប្រើសំឡីអនាម័យ ម្យ៉ាងទៀត ពួកគេមានអារម្មណ៍ភ័យខ្លាច តាមរយៈអបិយជំនឿ ពីបុរាណផងដែរ។

យើងខ្ញុំជាបេសកជន ដែលកំពុងធ្វើការបំពេញបេសកកម្ម នៅជនបទ ក្នុងប្រទេសកម្ពុជា រយៈពេល 10ឆ្នាំមកហើយ ពួកយើងធ្លាប់បានជួប ក្មេងស្រីជាច្រើន ដែលមានការលំបាក ដោយសារមានមករដូវ តាំងពីពេលនោះ រហូតដល់ឥឡូវនេះ ពួកយើងកំពុងជួយព្យាបាលជម្ងឺ សម្រាប់ពួកគេ ជាពិសេស បាន ជីកអណ្ដូងនៅផ្ទះ និងសាលារៀន ដាក់ធុងស្ទែនសម្រាប់ស្តុកទឹក ដាក់តភ្ជាប់ត្រយោទឹក ទៅបន្ទប់ទឹក នៅសាលារៀន ដើម្បី ឲ្យពួកគេមានអនាម័យនិងផាសុខភាពផងដែរ ។

ចាប់ពីឥឡូវនេះ ពួកយើងនឹងផ្សព្វផ្សាយព័ត៌មាន អំពីចំណេះដឹង នៃការមករដូវ និងពីសំឡីអនាម័យ មានគុណភាពល្អ សម្រាប់ស្រ្តី ដើម្បីប្រើប្រាស់តាមរយៈអ៊ីនធឺណិត។
អនាគតនៅប្រទេសកម្ពុជា នឹង រីកចម្រើនឡើង តាមរយៈក្មេងស្រី ពីព្រោះ ពួកគេនឹងក្លាយជាម្ដាយ ក្នុងក្រុមគ្រួសារ នៅពេលក្រោយ។

ពួកយើងគ្រប់គ្រង ‘Give 28 Day’ ជាក្រុមហ៊ុនផ្គត់ផ្គង់ សំឡីអនាម័យ សម្រាប់ក្មេងស្រី ស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រ ដើម្បីឲ្យពួកគេ អាចប្រើសំឡីអនាម័យ ដោយតម្លៃថោក និងឥតគិតថ្លៃបាន ពួកយើងសង្ឃឹមថា ក្រុមហ៊ុនផ្សេងៗទៀត ក៏មាន គំនិតដូចគ្នានេះដែរ សូមចូលរួមជាមួយពួកយើងទាំងអស់គ្នា សូមអរគុណ។

ប្រធានក្រុមហ៊ុនឈ្មោះថា លោក គីម ចុងស៊ីក និង លោកស្រី ក្វុន ឆាន់ ស៊ីក នៅ ផ្ទះនៃដំណឹងល្អ Good News House

? សំនួរ ចម្លើយ- ការផ្គត់ផ្គង់សំឡីអនាម័យ និងសាប៊ូលាងទ្វារមាស – ការអប់រំនៅសាលានៅឯជនបទ និងរោងចក្រកាត់ដេរ

? sunsu528@gmail.com

☎️ 092 528 528