ផ្ទះនៃដំណឹងល្អ (Good News House) បានចាប់ផ្ដើមស្ម័គ្រចិត្តនៅ ខែ មិថុនា ឆ្នាំ 2010 រហូតមកដល់ពេលឥឡូវនេះ ពួកយើងបានជីកអណ្ដូងជាច្រើនដែលមានចំនួនជាង 140 កន្លែង នៅតាមផ្ទះ និងនៅតាម សាលារៀន ជាពិសេស ដាក់ធុងស្ទែនសម្រាប់ផ្ទុកទឹក ដាក់ធុង ស្ទែន 2000 លីត្រ ភ្ជាប់បំពង់ត្រយោជាមួយបន្ទប់ទឹក ធ្វើកន្លែងសម្រាប់លុបលាងមុខ និងលាងដៃ នៅតាមសាលារៀនផងដែរ សព្វថ្ងៃនេះពួកយើង កំពុងស្ម័គ្រចិត្ត ផ្គត់ផ្គង់សំឡីអនាម័យ និងបង្រៀនអំពីការអនាម័យ សម្រាប់ស្រ្តីនៅប្រទេសកម្ពុជាផងដែរ។

? ការផ្ដល់សម្ភារអនាម័យ នៅផ្ទះ និងសាលារៀន (សមាជិកជីកអណ្ដូង ការសាងសង់បន្ទប់ទឹក និងកន្លែងលុប មុខ លាងដៃ ដាក់ធុងស្ទែន និងភ្ជាប់បំពង់ត្រយោជាមួយបន្ទប់ទឹក)

? ការផ្ដល់ថ្នាំទម្លាក់សត្វល្អិត និងសំឡីអនាម័យ សម្រាប់អ្នកធ្វើការរោងចក្រកាត់ដេរ

? ចែកចាយសំឡីអនាម័យ និងបង្រៀនពីការមករដូវតាមសាលារៀននៅជនបទ

? ការអប់រំពីចំណេះដឹងនៃការមករដូវ និងអំពីការមានអនាម័យសម្រាប់ស្រ្តី តាមរយៈអ៊ីនធឺណិត(Internet) (www.mokrodou.com)

រឿង រូបថត និងរូបភាព ក្នុងអ៊ីនធឺណិតសាយ មករដូវ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ផ្ទះនៃដំណឹងល្អ (Good News House)។