ជនជាតិកូរ៉េ ហៅ ការមករដូវ ថា “ថ្ងៃនោះ” ឬ “ថ្ងៃវេទមន្ត” ហើយនៅប្រទេសអាឡឺម៉ង់ប្រៀបធៀបឈាមព៌ណ ក្រហម ថា “សប្តាហ៍នៃស្រ្តបឺរី” ផងដែរ។ នៅប្រទេសកម្ពុជា ហៅថា “ការមករដូវ” គឺមានន័យថា មានធ្លាក់ឈាមនៅថ្ងៃនោះ។ ភាសាអង់គ្លេស “The coming season” ពាក្យទាំងអស់នេះមានន័យថា ការមករដូវ។

ដូចនេះហើយ មនុស្សជាច្រើនមានអារម្មណ៍ខ្មាសអៀនចំពោះការមករដូវ ប្រទេសជាច្រើនក្នុង អាស៊ី គិតថាស្រ្តីដែលមានមករដូវមិនត្រូវឲ្យធ្វើម្ហូប ឬចូលទៅវត្តទេ។

ស្រ្តីដែលមានមករដូវមិនអាចហែលទឹកបានទេនៅប្រទេសកម្ពុជា មិនមែនមានន័យថាមេរោគចូលក្នុងរាងកាយរបស់ស្រ្តីទេ ពួកគេជឿថាបើស្រ្តីដែលមានមករដូវចុះទៅក្នុងអាងទឹក នឹងធ្វើឲ្យទឹកផ្លាស់ប្ដូរទៅជាទឹកមិនស្អាត។

ដូច្នេះ មានអបិយជំនឿច្រើនចំពោះការមករដូវ ហើយស្រ្តីមានការលំបាកតាមរយៈទំនៀមទំលាប់ខុសផងដែរ បច្ចុប្បន្ននេះត្រូវព្យាយាមប្ដូរទំនៀមទំលាប់ខុសក្នុងសង្គមផងដែរ។

ថ្ងៃទី 28 ខែ 5 ជាថ្ងៃពិសេសក្នុងចំណោមមួយឆ្នាំ ថ្ងៃនោះហៅថា ថ្ងៃមានមករដូវ ក្នុងពិភពលោក ឬមានអនាម័យថ្ងៃមានមករដូវ (Menstrual Hygiene Day, MHD)។ ថ្ងៃមានមករដូវនោះ បង្កើតនៅប្រទេសអាឡឺម៉ង់ នៅឆ្នាំ 2014 គោលបំណងនៃការបង្កើតថ្ងៃនោះ បំបាត់ការខ្មាសអៀន និងមានសម្គាល់ក្នុងសង្គម ចំពោះការមករដូវ ហើយយល់ដឹង ចំពោះការមានអនាម័យ ពេលមករដូវ។

ការមករដូវមិនមែនជាការខ្មាសអៀន និងអាថ៌កំបាំងទេ ស្រ្តីកម្ពុជាទាំងអស់ត្រូវមានសុខភាពពេលមករដូវ។

ការមករដូវគឺជានិមិត្តសញ្ញា នៃការមានសុខភាពល្អ មានមោទនភាព របស់ស្រ្តីពេលមករដូវ។