នន រស្មី
នន រស្មី(អាយុ ២២ ឆ្នាំ)

នាងខ្ញុំឈ្មោះ នន រស្មី អាយុ២២ឆ្នាំ ដែលបានរៀនចប់ទី១២ នៃវិទ្យាល័យហ៊ុនសែនស្អាង ក្នុងស្រុកកំណើតរបស់ខ្ញុំ បន្ទាប់មកខ្ញុំ បានចូលរៀនសាលាព្រះគម្ពីរ។ ឥឡូវនេះខ្ញុំកំពុងបង្រៀនសិស្សនូវសាលាមេត្ដយ្យក្នុងសាលាព្រះគម្ពីរនោះ។

កាលខ្ញុំអាយុ១៤ឆ្នាំនៅពេលនោះ ខ្ញុំមករដូវដំបូង គឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស់ព្រោះមុនពេលមករដូវខ្ញុំបានធ្លាក់សយ៉ាងច្រើនពេលនោះ ខ្ញុំមិនដឹងថាធ្លាក់សនឹងជាអីទេពេលដែល ធ្លាក់សនោះបានប្រហែលជា បីថ្ងែពេលនោះមានអារម្មណ៍ ថាចុកពោះខ្លាំងណាស់ មិនយូរប៉ុន្មានពេលនោះឈាមក៏បានប្រឡាក់ខោក្នុង របស់ខ្ញុំនៅពេលនោះ ចំពេលដែលខ្ញុំ បានអង្គុយលេង ជាមួយម្ដាយ លោកយាយ ពូ មីងរបស់ខ្ញុំ ពេលនោះ ខ្ញុំបានដើរចេញ ពីពួកគាត់ហើយម្ដាយខ្ញុំ បានដើរតាមក្រោយ មកប្រាប់ខ្ញុំថាកូនមករដូវហើយ ខ្ញុំខ្មាសអៀនពួកគាត់ខ្លាំងណាស់ ព្រោះខ្ញុំមករដូវ មុនដំបូង ដោយមិនដឹងខ្លួន ពេលនោះដែរ ចុកពោះ មិនបាត់សោះ ម្ដាយខ្ញុំបានទៅយកទឹកក្ដៅ មកដាក់លើពោះរបស់ខ្ញុំ ហើយគាត់ប្រាប់ខ្ញុំទៀតថា ត្រូវញ៉ាំទឹកក្ដៅឲ្យបានច្រើន ពេលនោះខ្ញុំក៏បាត់ឈឺពោះ។ រយៈពេល ខ្ញុំមករដូវមុនដំបូងខ្ញុំបានប្រើសំឡីអនាម័យ ដោយមិនបានដឹងពីគុណភាពច្បាស់លាស់នោះទេ ចេះតែប្រើមិនដឹងថាមួយណាល្អទេ ព្រោះពេលនោះម៉ាក់របស់ខ្ញុំ គាត់ទិញសំឡីអនាម័យអោយខ្ញុំ ទិញសំឡីអនាម័យនៅផ្ទះលក់ឥវ៉ាន់ជិតផ្ទះរបស់ខ្ញុំ។ រយៈពេល ដែលខ្ញុំមករដូវដំបូងខ្ញុំបានប្រើសំឡីអនាម័យអស់ ១ ដុំធំ (១០កញ្ចប់) រយៈពេល៤ម៉ោង ផ្លាស់ប្តូរមួយម្ដង។

ជាចុងក្រោយ នាងខ្ញុំសូមផ្ដាំដល់ប្អូនៗថា ការដែលយើងមករដូវ គឺជាការល្អណាស់ ព្រោះមនុស្សស្រីឲ្យតែពេញវ័យសុទ្ធតែមករដូវទាំងអស់គ្នា ដូចនេះហើយ សូមកុំភ័យខ្លាចក្នុងការដែលយើងមករដូវនេះឡើយ យើងត្រូវ ប្រាប់ដល់ម្ដាយ ឬ បងស្រីរបស់យើង ឬ មនុស្សដែលស្និទ្ធស្នាលខ្លាំងបំផុត។ សូមកុំខ្មាសអៀនក្នុងការដែលយើងមករដូវនេះឡើយ។