ការមករដូវរបស់ស្រ្តី និងទឹក មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ជាពិសេសចំពោះទស្សនៈវិជ្ជសាស្ត្រ នៅពេល មានមករដូវ បើស្រ្តីមិនមានអនាម័យ ពួកគេអាចមានជម្ងឺនៅផ្នែកតម្រង់នោម និងប្រដាប់ភេទ ដូច្នេះ ត្រូវលាងសម្អាតដោយទឹកស្អាត។ ប៉ុន្តែ ចំពោះស្ថានភាពនៅតាមសាលាជនបទវិញ មិនបានធ្វើបែបនេះទេ ហេតុដូចនេះហើយ សិស្សមួយចំនួនមិនបានទៅសាលា នៅពេលកំពុងមានមករដូវ។

ប្រសិនបើក្មេងស្រីមិនទៅសាលារៀន នោះលទ្ធផលការសិក្សារបស់ពួកគេមិនបានល្អទេ នោះព្រោះតែមិនមានទឹកស្អាត និងបន្ទប់ទឹកនៅតាមសាលារៀនមិនមានអនាម័យ។
តាំងពីពេលនោះដល់ឥឡូវនេះ ផ្ទះនៃដំណឹងល្អ (Good News House) បានជួយផ្នែកអនាម័យសម្រាប់ក្មេងស្រី ដែលពួកគេអាចទៅសាលារៀនបាន តាំងពីឆ្នាំ 2010 ដល់ឥឡូវនេះ គឺមានរយៈពេល 10ឆ្នាំមកហើយ។ ផ្ទះនៃដំណឹងល្អ (Good News House) កំពុងជីកអណ្ដូងជម្រៅ 70m បន្ថែមដើម្បីផ្ដល់ទឹកស្អាតប្រើប្រាស់។ ម្យ៉ាងវិញទៀត បានសាងសង់បន្ទប់ទឹក ដោយបានជំនួយតាមរយៈជនជាតិកូរ៉េផងដែរ។

ចាប់ពីឥឡូវនេះ បើមនុស្សទាំងអស់គ្នាប្រើសំឡីអនាម័យ ពួកយើងអាចសន្សំប្រាក់ចំណូល ដើម្បីដាក់ធុងស្ទែន 2000L និងសាងសង់បន្ទប់ទឹកនៅសាលាតាមជនបទ។

សូមធ្វើជាទេវតាការពារអនាម័យ និងមានសុខភាពល្អ សម្រាប់ក្មេងស្រីដែលរស់នៅស្រុកកំណើតរបស់អ្នក ពួកយើងហៅមនុស្សដែលធ្វើគំរូបែបនេះថា ទេវតាទឹក Water Angel ។

  • របៀប : សូមក្លាយជា ទេវតាទឹក Water Angel ជាមួយមិត្តភក្តិរបស់អ្នក ហើយសូមទិញសំឡីអនាម័យ ស៊ូនស៊ូ រៀងរាល់ខែ (មួយក្រុម 10 នាក់)
  • ដាក់បញ្ចូល : សូមផ្ញើរឈ្មោះសាលា និងអាស័យដ្ឋានដែលអ្នកបានរៀននៅស្រុកកំណើត
  • ការជ្រើសរើស : ក្នុងចំណោមរឿងដែលត្រូវជ្រើសរើសគឺជា រឿងអំពីស្ថានភាពដែលមិនល្អ ដើម្បីជីកអណ្ដូង ដាក់ធុងស្ទែន និងសាងសង់បន្ទប់ទឹក (តាមរយៈជំនួយមកពីកូរ៉េ)
  • លទ្ធផល : ណែនាំរឿងនោះតាមរយៈ អ៊ីនធឺណិត Good News House និង Facebook (Sunsu Korea): Go to Official Facebook Page

  • ពាក្យសុំ : សូមផ្ញើររឿងតាមរយៈ Mail (sunsu528@gmail.com)