សំណួរនិងចម្លើយ

សំណួរនិងចម្លើយ2020-02-06T02:59:13+00:00

FAQ

1. តើកាមករដូវគឺជាអ្វី?2020-02-06T16:40:32+00:00

“ស្រាប់តែធ្លាក់ឈាមមកក្នុងរាងកាយរបស់ខ្ញុំ”

ថ្ងៃមួយក្មេងស្រី បានមើលឃើញធ្លាក់ឈាម នៅលើខោក្នុង ពេលនោះភ័យខ្លាចដែរឬទេ? តើមូលហេតុអ្វីបានជា មានធ្លាក់ឈាមនៅរាងកាយ ទោះបីជា មិនមានគ្រោះថ្នាក់អ្វីក៏ដោយ?

នេះហៅថា ការមករដូវ គឺវាខុសគ្នាពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ប៉ុន្តែក្មេងស្រី ភាគច្រើន មករដូវ ជាលើកដំបូង នៅអាយុពី 11ឆ្នាំ ចន្លោះ 14 ឆ្នាំ។

មុនពេលមានមករដូវ ក្មេងស្រីនឹងមើលឃើញ ដូចជាទឹកខាប់​នៅលើខោក្នុង ប៉ុន្តែ សូមកុំព្រួយបារម្ភឡើយ ទឹកដូចជាទឹកខាប់នោះ គឺហៅថា ធ្លាក់ស ដែលជាសញ្ញានៅរាងកាយ​ មុននឹងមានមករដូវ។

ចាប់ពីពេលនោះក្មេងស្រី នឹងមានបទពិសោធន៍ ធ្លាក់ឈាមពណ៌ក្រហម តាមរយៈទ្វារមាស មួយខែម្ដង ឈាមនោះមិនមែនជាឈាមកង្វក់ ទេ ប៉ុន្តែឈាមនោះ គឺជា ឈាមស្រស់ស្អាតជាងគេ ហើយ វាមានជីវជាតិជាច្រើនផងដែរ ធ្លាក់ឈាមនោះ ជាសញ្ញាប្រាប់ថា ក្មេងស្រីកំពុងធ្វើការលូតលាស់ ទៅជាមនុស្សស្រីពេញវ័យ ដែលមានសុខភាពល្អ។

ការដែលមានមករដូវបែបនេះ គឺជារឿងធម្មជាតិ និង មានន័យថា រាងកាយរបស់ក្មេងស្រី កំពុងធ្វើការលូតលាស់ ទៅជាមនុស្សស្រីពេញវ័យ ដូច្នេះ កុំខ្លាច កុំមានអារម្មណ៍ខ្មាស់អៀន កុំលាក់បាំងតែម្នាក់ឯង ចំពោះការចាប់ផ្ដើម មានមករដូវ។

2. ហេតុអ្វីស្រ្តីមានមករដូវ?2020-02-06T13:53:06+00:00

នៅពេលក្មេងស្រីលូតលាស់ ចាប់ផ្ដើមកត់សម្គាល់ឃើញថា រាងកាយរបស់ពួកគេ មានការប្រែប្រួល គឺត្រូវបានគេហៅថា ភាពពេញវ័យ ឬ ភាពគ្រប់ការ វាជាពេលពិសេស សម្រាប់យើង នេះគឺជារបៀប ដែលរាងកាយរបស់យើង ប្រែជាមានភាពចាស់ទុំហើយ នឹងបញ្ជាក់ថា យើងក៏អាចមានកូន នឹងអាចចាប់ផ្ដើមបង្កើតគ្រួសាររបស់យើងផ្ទាល់។

ភាពពេញវ័យ គឺជាពេលដែល រាងកាយរបស់ក្មេងប្រុសចាប់ផ្ដើមផលិត ស្ពែម៉ាតូសូអ៊ីត ឬ មេជីវិតឈ្មោល ហើយ រាងកាយរបស់ក្មេងស្រី ចាប់ផ្ដើមផលិត អូវុល ឬ មេជីវិតញី នៅអូវែរ ដូច្នេះបើមេជីវិតឈ្មោលរបស់បុរស ជួបគ្នាជាមួយមេជីវិតញីរបស់ស្រ្តី ពេលនោះស្រ្តីអាចមានផ្ទៃពោះបាន។

ប៉ុន្តែ បើ មេជីវិតឈ្មោល មិនបានជួបជាមួយ និងមេជីវិតញីទេ ពេលនោះ ជញ្ជាំងស្បូន ដែលជាកន្លែងសម្រាប់ទារកលូតលាស់ វាជាស្រទាប់ភ្នាស់ ដែលត្រូវដាច់ចេញលាយជាមួយនិងឈាម ដែលហូរចេញមកក្រៅខ្លួន តាមប្រដាប់ភេទរបស់ស្រ្តី នេះជា ការមករដូវ។

ការដែលក្មេងស្រី ចាប់ផ្ដើមមករដូវ គឺមានន័យថា មានកូនបាន ទោះបីជា រាងកាយរបស់ក្មេងស្រី មានលទ្ធភាពពពោះបាន ប៉ុន្តែ ក្មេងស្រីមានកូននៅមានអាយុតិច អាចមានបញ្ហាដល់ពួកគេ និងកូនទាំងពីរនាក់ផងដែរ ដូច្នេះមិនមែន មានន័យថាក្មេងស្រីនោះ ត្រៀមខ្លួនរួចជាស្រេចរហូតដល់ មានអាយុ 18 ឆ្នាំ សម្រាប់ការពារមានកូននោះឡើយ។

3. ក្មេងស្រី បញ្ចប់ការមករដូវខែនេះ តើគាត់ចាប់ផ្ដើម មានមករដូវវិញ នៅពេលណា?2020-02-06T13:53:17+00:00

ការមករដូវគឺហៅ ដោយភាសាអង់គ្លេសថា ឌឹខាំម៉ីងស៊ីស៊ិន ( The coming season ) គឺមានន័យថា ការមករដូវមានមួយដងក្នុងមួយខែ ពីព្រោះក្មេងស្រី មិនស្គាល់ថ្ងៃ ដែលចាប់ផ្ដើម មានមករដូវទៀត ដូច្នេះមានអារម្មណ៍ថា ពិបាកចិត្ត រៀងរាល់ថ្ងៃឬទេ?

ការមករដូវ ជារឿងធម្មតាទេ វាចាប់ពីថ្ងៃទីមួយ ពេលមានការហូរឈាម ចាប់ផ្ដើមរហូតដល់ថ្ងៃទីមួយ នៃរដូវបញ្ចប់ គឺមានរយៈពេល 28 ថ្ងៃ ប៉ុន្តែចំនួនថ្ងៃនេះ ប្រែប្រួលពី 21 ទៅ 35 ថ្ងៃ។

តើយើងស្គាល់ថ្ងៃចាប់ផ្ដើមមករដូវវិញ យ៉ាងដូចម្ដេច? ក្មេងស្រី អាចមើលប្រតិទិន ដើម្បីស្មានពីថ្ងៃដែល ខ្លួននឹងមករដូវបន្ទាប់ទៀត ច្រើនខែកន្លងមក ក្រោយពេល ក្មេងស្រីមានមករដូវ គាត់ប្រហែលអាចដឹងថា អាចមករដូវ នៅថ្ងៃណាបាន។

ប៉ុន្តែ នៅពេលរាងកាយរបស់ក្មេងស្រី កំពុងស្ថិតនៅ ក្នុងដំណាក់កាលលូតលាស់ ហើយការមករដូវ មិនសូវទៀងទាត់ ដូច្នេះវាអាចរំលងខែខ្លះក៏បាន បើពួកគេ ទទួលស្រេ្តសច្រើន ឬ ធ្វើការនឿយហត់ខ្លាំង ពេលនោះអាចបាត់រដូវ ឬ ប្តូរវដ្តរដូវមធ្យមផងដែរ។

“សូមមានប្រតិទិនមករដូវរបស់ខ្ញុំ”

4. តើមានមករដូវប៉ុន្មានថ្ងៃប្រចាំខែ?2020-02-06T13:53:48+00:00

ដូចជាមនុស្សម្នាក់ខុសគ្នាទម្រង់មុខ និងកម្ពស់ គឺមានមករដូវខុសគ្នា ពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ការធ្លាក់ឈាមរដូវ ដំបូង នៃមនុស្ស ភាគច្រើន គឺមិនទៀងទាត់ទេ ជាធម្មតា រយៈពេល 3 ថ្ងៃ ចន្លោះ 5 ថ្ងៃ ប៉ុន្តែ អ្នកខ្លះអាចមានមករដូវលើកដំបូង បន្ទាប់ពី ផ្អាកឈប់មានរដូវ រយៈពេលជាយូរ ហើយ អ្នកខ្លះមានមករដូវ រយៈពេល 7 ថ្ងៃ ពីព្រោះសសៃស្បូន ស្គម និង ចង្អៀត ដូច្នេះការហូរឈាមមករដូវ ត្រូវការ ពេលវេលាច្រើនដែរ។

នៅពេលមានមករដូវ ធ្លាក់ឈាមប៉ុន្មាន?

នៅថ្ងៃទី 2 នៅថ្ងៃទី 3 ហូរឈាមច្រើនជាង ថ្ងៃដំបូង ហើយចាប់ពី ថ្ងៃទី3 កាន់តែហូរឈាម តិចជាងមុន ការហូរឈាមនោះមានចំនួនប្រមាណជា 10ml ចន្លោះ 80ml នៅក្នុងមួយថ្ងៃ គឺជាមធ្យមហូរឈាម ប្រមាណជា 35ml ក្នុងមួយថ្ងៃ គឺប្រហែលជា 2ស្លាបព្រាបាយ។

 

5. នៅពេលមានមករដូវ មានធុំក្លិនមិនល្អពីឈាម2020-02-06T13:53:56+00:00

នៅពេលហូរឈាមមករដូវ តាមរយៈទ្វារមាស វានឹងលាយគ្នា ជាមួយ អុកស៊ីសែន ក្នុងខ្យល់ ពេលនោះ ឈាមនោះ ផ្លាស់ប្ដូរទៅជាធុំក្លិន ដូចជាក្លិនត្រីងាប់ ដូច្នេះ សូមកុំព្រួយបារម្ភអី បើប្រើសំឡីអនាម័យ វានឹងស្រូបយកក្លិនឈាមនោះ ដូច្នេះសូមប្ដូរសំឡីអនាម័យ និង ខោក្នុងឲ្យបានញឹកញាប់ ដើម្បីមានអនាម័យល្អ។

ម្យ៉ាងទៀត អំឡុងពេល យើងកំពុងមានមករដូវ ត្រូវងូតទឹក ដោយផ្កាឈូកងូតទឹកល្អជាង ងូតក្នុងអាងទឹក ជាធម្មតានៅពេលងូតទឹក ឈាមហូរ ដូច្នេះសូមលាងប្រដាប់ភេទឲ្យបានស្អាត។

6. ពណ៌នៃឈាមរដូវមាន ពណ៌ខ្មៅ2020-02-06T13:54:05+00:00

ពេលខ្លះ ពណ៌ឈាមរដូវមានពណ៌ខ្មៅ ប៉ុន្តែ សូមកុំព្រួយបារម្ភអី មនុស្សម្នាក់ៗខុសគ្នាដែរ ជាពិសេស មូលហេតុមានហូរឈាមពណ៌ខ្មៅ គឺលាយគ្នាជាមួយ ការហូរទឹករំអិលចេញពីទ្វារមាស​ និងឈាមផងដែរ។

7. ការធ្លាក់ ស មានពណ៌លឿង2020-02-06T13:54:14+00:00

ជាធម្មតាស្រ្តីដែល មានសុខភាពល្អ មានធ្លាក់ ស តួនាទីវា​ ការពារ នៅខាងក្នុងទ្វារមាស ពីមេរោគ នៅខាងក្រៅរាងកាយរបស់ស្រ្តី។

ជាធម្មតា ការធ្លាក់ ស មានពណ៌ថ្លា ប៉ុន្តែ ពេលខ្លះដែល មុនពេលមានមករដូវ និង ក្រោយ​មករដូវ មានពណ៌ សូកូឡាដែរ ហេតុផលនោះគឺ មុនពេលមានមករដូវ មានធ្លាក់ ស ជាមួយឈាម យ៉ាងតិច ហើយ នៅពេលក្រោយមករដូវ មានហូរទឹករំអិល ជាមួយឈាម នៅក្នុងទ្វារមាស ផងដែរ ស្ថានភាពបែបនេះ ជាធម្មតាកើតឡើង ចំពោះក្មេងស្រី ដូច្នេះកុំព្រួយបារម្ភអី។

8. ការផ្លាស់ប្ដូរ រាងកាយនៅខាងក្រៅ របស់ក្មេងស្រី2020-02-06T13:54:23+00:00

ក្មេងស្រីដែល មានអាយុចន្លោះ ពី 11 ឆ្នាំ ទៅ 14 ឆ្នាំ ចាប់ផ្ដើមមានមករដូវ និង កត់សម្គាល់ឃើញថា រាងកាយរបស់ពួកគេ មានការប្រែប្រួល ការប្រែប្រួល ផ្នែកផ្លូវចិត្ត និង ផ្លូវកាយ នេះអាចកើតមានឡើងក្នុង រយៈពេលជាច្រើនឆ្នាំ ការប្រែប្រួលទាំងនេះ ហៅថា ភាពពេញវ័យ ឬ ភាពគ្រប់ការ វាចាប់ផ្ដើមឡើង នៅពេលសារធាតុ គីមី ម្យ៉ាងដែល ឈ្មោះថា អរម៉ូន ចាប់ផ្ដើមផលិតលើសពីធម្មតា នៅក្នុងរាងកាយរបស់ក្មេងស្រី អរម៉ូនទាំងនេះធ្វើឲ្យមានការប្រែប្រួល ក្នុងរាងកាយដែរ។

  1. ដើមទ្រូងរបស់ក្មេងស្រី ចាប់ផ្ដើមលូតលាស់ ហើយក្លៀក របស់នាងចាប់ផ្ដើម មានដុះរោម
  2. ត្រគៀករបស់នា​ង មានរាងមូលក្លុំ នៅពីលើ និង នៅជុំវិញប្រដាប់ភេទ របស់នាងក៏មានដុះរោមដែរ
  3. លូតលាស់ស្បូន ហើយ មានទឹករំអិលហូរចេញពីទ្វារមាស បន្ទាប់មក នាងក៏ចាប់ផ្ដើម មានមករដូវ

ក្មេងស្រីស្ថិតនៅភាពពេញវ័យ ផ្លាស់ប្ដូរផ្នែក ផ្លូវចិត្ត ជាពិសេស ពួកគេមានការ ចង់ដឹងចង់ឃើញ អំពី ផ្លូវភេទ និង មិត្តភក្តិ​​​​​​ ភេទផ្ទុយគ្នាផងដែរ ប៉ុន្តែ ក្មេងស្រី មិនសូវមានចំណេះដឹង អំពីការផ្លាស់ប្ដូររាងកាយ របស់ខ្លួនឯងទេ ដូច្នេះ សូមព្យាយាម យល់ដឹង​ និងស្គាល់ អំពីរាងកាយរបស់ខ្លួនឯង ដោយមិនមានអារម្មណ៍ថា ខ្មាស់អៀនផងដែរ។

9. ការផ្លាស់ប្ដូររាងកាយ នៅខាងក្នុងរបស់ក្មេងស្រី2020-02-06T13:54:31+00:00

  1. ស្បូន
    ស្បូនជា កន្លែងដែលការពារទារក និងធ្វើការលូតលាស់ ជញ្ជាំងស្បូននៅក្នុងស្បូនជា កន្លែងដូចភួយដែល ទារកធ្វើការលូតលាស់ ដោយសុវត្ថិភាព។
  2. មេជីវិតញី
    ប្រភពនៃជីវិតថ្មី ជាមេជីវិតញី បើមេជីវិតញី របស់ស្រ្តី ជួបគ្នាជាមួយ មេជីវិតឈ្មោល របស់បុរស គឺក្លាយជាស៊ុតដែលមានជីវជាតិ។
  3. ទ្វារមាស
    ជាកន្លែងផ្លូវខាងក្រៅមកពីស្បូន ស៊ុតមានជីវជាតិ លូតលាស់ នៅក្នុងស្បូនរយៈពេល 10 ខែ បន្ទាប់ពីទារកចេញមកតាមរយៈទ្វារមាស ហើយកន្លែង ដែលមានហូរទឹករំអិល រួចទើបមានមករដូវមកជាធម្មតាផងដែរ។
  4. អូវុល
    ទាំងសងខាងនៃដៃស្បូនមាន​ អូវុល វាកើតមេជីវិតញី កំពុងធ្វើការលូតលាស់ មេជីវិតញី ហើយធ្វើឲ្យកើត អរម៉ូន តាមរយៈ ការបញ្ជាមកពី ខួក្បាល។
  5. ដៃស្បូន
    ដៃស្បូនជាកន្លែងដែល ធ្វើឲ្យមេជីវិតឈ្មោល ជួបគ្នាជាមួយមេជីវិតញី ដែលចូលមកតាមរយៈទ្វារមាស ហើយកើតនៅអូវុល បន្ទាប់ពីផ្ញើរ ស៊ុតមានជីវជាតិដល់ស្បូនរួច។

តើរាងកាយរបស់ស្រ្តី មានអាថ៌កំបាំងឬទេ? រាងកាយរបស់ស្រ្តី កាន់តែផ្លាស់ប្ដូរ ក្លាយទៅជាមនុស្សពេញវ័យ ដែលមានកូនផងដែរ ដូច្នេះ ក្មេងស្រី ត្រូវមានចំណេះដឹង អំពី រាងកាយរបស់ខ្លួនឯងដែរ។

10. វឌ្ឍនភាពនៃការមករដូវ2020-02-06T13:54:40+00:00

តើស្វែងយល់ វឌ្ឍនភាពនៃការមករដូវ តាមលំដាប់លំដោយ នៅប្រចាំខែ យ៉ាងច្បាស់លាស់ឬនៅ?

1) មេជីវិតញីលូតលាស់ក្នុងអូវុល
ជាធម្មតា ការលូតលាស់មេជីវិតញី ជាប្រភពនៃជីវិតដែលកើតឡើង ម្ដងក្នុងមួយខែ នៅអូវុលម្ខាង ក្នុងចំណោមទាំងសង់ខាងរបស់អូវុល បន្ទាប់មក ស្បូនរៀបចំជួប ស៊ុតមានជីវជាតិ។

2) មេជីវិតញីដែលធ្វើការលូតលាស់ ដំណើរការមកពីអូវុល
មេជីវិតញីបំបែក តាមរយៈជញ្ជាំងអូវុលដ៏រឹងមាំ ហើយផ្លាស់ទីក្នុងស្បូន មកពីអូវុល នេះជាហៅថា ការបញ្ជូនស៊ុតទៅអូវុល។

3) ដៃស្បូនចាប់មេជីវិតញី
ដៃស្បូនចាប់មេជីវិតញី ដែលចេញពីអូវុល។

4) អូវុលរង់ចាំមេជីវិតឈ្មោល ដើម្បីជួប នៅដៃស្បូន
មេជីវិតឈ្មោលរបស់បុរស រង់ចាំមេជីវិតញីរបស់ស្រី នៅខាងមុខដៃស្បូន ដើម្បីជួបគ្នា បើសិនជាមេជីវិតឈ្មោលរបស់បុរស ជួបជាមួយមេជីវិតញីរបស់ស្រ្តី វាក្លាយជាស៊ុតមានជីវជាតិ(ការបង្កកំណើត) ស៊ុតមានជីវជាតិនោះធ្វើដំណើរក្នុងស្បូន តាមរយៈដៃស្បូន ។

5) ជញ្ជាំងស្បូនខាងក្នុង ផ្លាស់ប្ដូរយ៉ាងទន់ៗ និងរឹងមាំ
ជញ្ជាំងស្បូនខាងក្នុង ផ្លាស់ប្ដូរយ៉ាងទន់ៗ ដើម្បីជញ្ជាំងស្បូនខាងក្រៅ ផ្លាស់ប្ដូរយ៉ាងរឹងមាំ ដើម្បីការពារ ស៊ុតមានជីវជាតិ ហើយបំរុងទុកឈាម សម្រាប់ទារកលូតលាស់។

6) ជញ្ជាំងស្បូនបែកគ្នា ហើយចេញនៅខាងក្រៅ
បើសិនជាមេជីវិតញីរបស់ស្រ្តី មិនជួបមេជីវិតឈ្មោលរបស់បុរស នោះមិនកើតមានស៊ុតមានជីវជាតិទេ ដូច្នេះមិនចាំបាច់ ជញ្ជាំងស្បូនខាងក្នុងផ្លាស់ប្ដូរយ៉ាងទន់ៗ ហើយវាចេញទៅ នៅលើជញ្ជាំងស្បូន មេជីវិតញីចេញមក ជាមួយឈាម នៅខាងក្រៅ នេះជាការមករដូវ។

រាងកាយរបស់ស្រ្តី មានអាថ៌កំបាំង តាំងពីក្មេងស្រីមានអាយុ 11ឆ្នាំ ចន្លោះ 15ឆ្នាំ ចាប់ផ្ដើមមានមករដូវ នៅប្រចាំខែ រហូតដល់ ពួកគេមានអាយុ 50ឆ្នាំ គឺរយៈពេលប្រហែល 40ឆ្នាំ បើគិតពេលវេលាដែលមានហូរឈាមរដូវ គឺរយៈពេលចំនួន 6ឆ្នាំ 8ខែ ដូច្នេះក្មេងស្រី ត្រូវដឹងអំពីការមករដូវ ដើម្បីការពាររាងកាយខ្លួនឯង។

11. ការផ្លាស់ប្ដូររាងកាយ ក្នុងករណីជាធម្មតា ដែលស្រ្តីមាន វដ្ត នៃការធ្លាក់ឈាមរដូវ 28ថ្ងៃ2020-02-06T13:54:49+00:00

បើសិនជាស្រ្តីមានផ្ទៃពោះ ដែលជាជីវិតថ្មី ដោយសារមេជីវិតឈ្មោលរបស់បុរស ជួបនឹងមេជីវិតញីរបស់ស្រ្តី ប៉ុន្តែមេជីវិតឈ្មោលរបស់បុរសអាចរស់នៅរយៈពេល 3 ថ្ងៃ មេជីវិតញីរបស់ស្រ្តីអាចរស់នៅរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដូច្នេះបើសិនជាស្រ្តីចង់មានផ្ទៃពោះ ត្រូវទទួលមេជីវិតឈ្មោលរយៈពេល 14 ថ្ងៃ​ ក្នុងពេលបញ្ចេញអូវុលរបស់ស្រ្តី ជាពិសេសថ្ងៃទី 4 ចន្លោះថ្ងៃទី 5 ក្នុងពេលបញ្ចេញអូវុល អាចមានផ្ទៃពោះបានផងដែរ។

ប៉ុន្តែស្រ្តីដែលមិនទាន់រៀបការ មិនអាចទទួលមេជីវិតឈ្មោលរបស់បុរសទេ ដូច្នេះមេជីវិតញីដែលមិនជួបនឹង មេជីវិតឈ្មោល នឹងចេញទៅខាងក្រៅម្ដងក្នុងមួយខែ នេះគឺជាការមករដូវ។

នៅជិតពេលមានមករដូវ មានករណីដូចខាងក្រោម ដូច្នេះ សូមកុំភ្ញាក់ផ្អើល និង កុំព្រួយបារម្ភ ៖

  1. ដើមទ្រូង និងពោះ របស់ក្មេងស្រី ចាប់ផ្ដើមលូតលាស់ធំឡើង ហើយឈឺពោះផ្នែកខាងក្រោម។
  2. រយៈពេលនៃការបញ្ចេញពងអូវុល មានអារម្មណ៍ថា តឹងពោះ ហើយមានធ្លាក់ ស ច្រើនជាង ពេលធម្មតា។
  3. 2 – 3ថ្ងៃ​ មុនពេលមានមករដូវ ក្មេងស្រីខ្លះ ញ៉ាំអាហារច្រើន ឬ មានអារម្មណ៍ថា អស់កម្លាំង មិនសប្បាយចិត្ត ហើយខ្លះទៀតមានអារម្មណ៍ មួរម៉ៅ និង ឆាប់ខឹង ដោយគ្មានមូលហេតុ។
  4. មុនពេលមានមករដូវ ទ្រូងឡើងធំ ឬមានធ្លាក់ ស ច្រើនជាង ពេលធម្មតា។
12. នៅពេលមានមករដូវ ឈឺក្រោមពោះ ក្រោមផ្ចិត និង ចង្កេះ យ៉ាងឆាប់ និងខ្លាំង2020-02-06T13:54:57+00:00

នៅពេលមានមករដូវ ភាគច្រើនមានបទពិសោធន៍ ឈឺនៅក្រោមផ្ចិត និងចង្កេះ គេហៅការឈឺចាប់នេះថា ការចុករមួល (PMS, Premenstrual Syndrome) ពីព្រោះ វាបណ្ដាល មកពីសាច់ដុំ ស្បូនកន្រ្តាក់ខ្លាំង ការកន្រ្តាក់នេះ ហើយ រុញទម្លាក់ស្រទាប់ស្បូន ដែលដាច់ចេញមកក្រៅ រៀងរាល់ខែ

មុនពេលពួកគេ ចាប់ផ្ដើមមានមករដូវ នេះគឺដោយសារតែ ការប្រែប្រួល នៃកម្រិតអរម៉ូន នៅក្នុងក្មេងស្រី អាចប៉ះពាល់អារម្មណ៍របស់ពួកគេ ក្មេងស្រីខ្លះ មានអារម្មណ៍មិនសប្បាយចិត្ត ហើយខ្លះទៀត មានអារម្មណ៍ មួរម៉ៅ និងឆាប់ខឹង ដោយគ្មានមូលហេតុ អ្នកខ្លះញ៉ាំអាហារច្រើន ឬ ចង់ញ៉ាំម្ហូបផ្អែម ជាងពេលធម្មតា។

មនុស្សម្នាក់ៗខុសគ្នា ការចុករមួល អ្នកខ្លះឈឺនៅក្រោមផ្ចិត ដើមទ្រូងឡើងធំ ហើយឈឺចង្កេះជាដើម។

នៅពេលមានស្ថានភាពបែបនេះ សូមដាំទឹកក្ដៅច្រកដាក់ដបលញ់តិចៗ លើក្បាលពោះ ហាត់ប្រាណ និងញ៉ាំទឹកឲ្យបានច្រើនដង បើឈឺខ្លាំងពេក ប្រហែលជា ត្រូវលេបថ្នាំខ្លះ លក្ខណៈបែបនេះនឹងបាត់ទៅវិញ មិនគួរឲ្យអ្នកបារម្ភនោះទេ។

13. តើធ្លាក់ ស ឬ ការហូទឹករំអិល គឺជាអ្វី?2020-02-06T13:55:04+00:00

បើសិនជា ក្មេងស្រីធ្លាប់ឃើញ ដូចជា ទឹកខាប់នៅលើខោក្នុង តើភ្ញាក់ផ្អើលឬទេ? វាហៅថា ធ្លាក់ ស ដែលស្អិតហូរតាមរយៈ ទ្វាមាស ដោយសារអរម៉ូន។
ជាធម្មតា ស្រ្តីមានធ្លាក់ ស ការធ្លាក់ស នោះមានពណ៌ថ្លា ពណ៌ ស និង ពណ៌លឿងដែរ ធ្លាក់ស បណ្ដេញមេរោគ មករាងកាយខាងក្រៅ របស់ស្រ្តី ហើយ វាជាសញ្ញា សម្គាល់ដែលថាជិតមានមករដូវ ដូច្នេះ សូមកុំព្រួយបារម្ភ។
ធ្លាក់ ស ហូរចេញពីទ្វាមាស ពេលខ្លះច្រើន ឬ ពេលខ្លះតិចតួច បើមិនចង់ប្រលាក់ធ្លាក់ ស នៅលើខោក្នុង សូមប្រើសំឡីអនាម័យតូចជាងគេ គឺហៅថា ផេនធីឡានឺ (Panty Liner) ប្រវែងជា 18cm បើបិទវានៅលើខោក្នុង យើងមានអនាម័យ និងស្រួលផងដែរ។

14. ស្ថានភាពសុខភាពរបស់ខ្ញុំ យ៉ាងណាក៏ដោយ តាមរយៈធ្លាក់ ស2020-02-06T13:55:13+00:00

ចំពោះស្រ្តីដែលមានមករដូវជាធម្មតា បើមានធុំក្លិនពីធ្លាក់ ស រមាស់ជុំវិញប្រដាប់ភេទ ពណ៌នៃធ្លាក់ ស ខុសគ្នា ជាងពេលធម្មតា វាជាសញ្ញាថា គេងមិនលក់ ទទួលស្រ្តេស និងអស់កម្លាំងក្នុងខ្លួន ដូច្នេះសូមឈប់សម្រាក ហើយស្លៀកសម្លៀកបំពាក់ស្រួល ដែលធ្វើឲ្យឈាមរត់ស្រួល ជៀសវាងការស្លៀកខោខៅប៊យ តឹងពេក ហើយពេលធម្មតា សូមព្យាយាម ធ្វើឲ្យកក់ក្ដៅនៅពោះនៅផ្ទៃខាងក្រោម។

បើមានករណី ដែលធ្លាក់ ស ពណ៌ សូកូឡា  ដោយសាររលាក របួសនៅស្បូន 2សប្ដាហ៍ជាង សូមទទួលពិនិត្យពីមន្ទីរពេទ្យ បើទទួលព្យាបាល អាចជាសះស្បើយយ៉ាងឆាប់បាន ពេលនោះសូមពិភាក្សាជាមួយម្ដាយ ឬបងស្រី ដែលមានបទពិសោធន៍ច្រើនជាងអ្នក។

15. បើសិនជាត្រជាក់ចុងដៃ និង ចុងជើង ឬឈឺពោះខាងក្រោមឬនៅ?2020-02-06T13:55:21+00:00

ស្រ្តីកម្ពុជាមានជម្ងឺត្រជាក់ ដូចជាតែងតែត្រជាក់ នៅចុងដៃនិងចុងជើង ពីព្រោះតាំងពីពួកគេនៅក្មេងៗ ចូលចិត្តញ៉ាំកាហ្វេត្រជាក់ ភេសជ្ជៈត្រជាក់ច្រើន ដោយសារអាកាសធាតុក្ដៅ។

បើអ្នកខ្លះមានជម្ងឺនេះ អ្នកនោះមានឈាមរត់មិនស្រួល ដូច្នេះតែងតែត្រជាក់ ចុងដៃ ចុងជើង ចង្កេះ និង ឈឺ ម្យ៉ាងទៀត ការរំលាយអាហារក្នុងក្រពះ មិនស្រួល ធ្លាក់ ស ច្រើន និងមានមករដូវ មិនទៀងទាត់ផងដែរ។

ដូច្នេះ តែងតែការពារពោះ និងសីតុណ្ហភាពក្នុងពោះឲ្យបានកក់ក្ដៅ និង សូមទទួលពិនិត្យ ពិគ្រោះយោបល់ ពីគ្រូពេទ្យ ឬញ៉ាំថ្នាំ តាមវិជ្ជបញ្ជារបស់គ្រូពេទ្យ។

16. របៀបការពារពេល រមាស់នៅទ្វារមាស2020-02-06T13:55:29+00:00

ទ្វារមាសជា ផ្លូវដែលទារកចេញមក ដូច្នេះតែងតែការពារ យ៉ាងស្អាត ទ្វារមាសមាន អាស៊ីត ដើម្បីបណ្ដេញមេរោគ មកខាងក្រៅរាងកាយ ប៉ុន្តែបើសិនជា លាងវាដោយការសម្អាតរបស់ស្រ្តី ឬសាប៊ូកម្ចាត់មេរោគ ដែលការពារទ្វារមាស ដូច្នេះនៅពេលលាងវា កុំប្រើការសម្អាតរបស់ស្រ្តី ឬសាប៊ូច្រើនពេក។

បើសិនជាមិនលាងទ្វារមាសជាយូរ វានឹងមានធុំក្លិនមិនល្អ និងការរលាក ដោយសារធ្លាក់ ស ផងដែរ សូមលាងម្ដងក្នុងមួយថ្ងៃ នៅពេលលាងវា សូមកុំដាក់ម្រាមដៃចូលខាងក្នុង។

17. បើអ្នកផ្លាស់ប្តូរ ទំនៀមទម្លាប់ការញ៉ាំម្ហូបអាចព្យាបាលជម្ងឺត្រជាក់ដូចជា ត្រជាក់ចុងដៃចុងជើង ឈាមរត់មិនស្រួល ហើយមាន ធ្លាក់សច្រើនបាន2020-02-06T13:55:37+00:00

កាអាសធាតុនៅប្រទេសកម្ពុជា មានរដូវភ្លៀង រយៈពេល៦ខែ ហើយរដូវក្តៅ រយៈពេល៦ខែទៀតផងដែរ ជាពិសេស នៅពេលរដូវក្តៅ មានអាកាសធាតុក្តៅខ្លាំងណាស់ ទោះបីធ្វើដំណើរទៅកន្លែង ដែលមានចម្ងាយនៅជិតគ្នា ក៏ដោយមនុស្សដើរលេងពិបាក ដោយសារអាកាសធាតុក្តៅខ្លាំង។

តាំងពីពេលពួកគេក្មេងរហូតដល់ឥឡូវនេះ ពួកគេជាមនុស្សពេញវ័យ ពួកគេញ៉ាំភេសជ្ជៈត្រជាក់ ដើម្បីបណ្តេញ អារម្មណ៍ដែល ក្តៅ ដូច្នេះ ក្មេងស្រីមានមករដូវមិនសូវស្រួល ចុងដៃចុងជើងតែងតែត្រជាក់ ក្រោមពោះត្រជាក់ ហើយមានធ្លាក់សច្រើនផងដែរ ។

ជម្ងឺត្រជាក់របស់ស្រ្តី ប៉ះពាល់មិនល្អ ចំពោះជីវិតផ្លូវភេទរបស់ស្រ្តី ដែលរៀបការរួច និង ការមានផ្ទៃពោះ ដូច្នេះត្រូវទទួលការព្យាបាលយ៉ាងឆាប់ ។

ចាប់ពីពេលឥឡូវនេះ នៅពេលញ៉ាំអាហារ សូមញ៉ាំទឹកស៊ុបក្តៅៗជាមួយបាយស ទឹកស៊ុបក្តៅៗល្អសម្រាប់សុខភាព ចំពោះស្រ្តីដែលមានជម្ងឺត្រជាក់។

ជាពិសេស អ្នកធ្វើការនៅរោងចក្រកាត់ដេរ ញ៉ាំម្ហូបអាហារគ្រាន់តែ ទិញបាយសមួយថង់ និង ម្ហូបមួយមុខប៉ុណ្ណោះ បើស្រ្តីញ៉ាំម្ហូបបែបនេះ រយៈពេលយូរ ក្រពះមិនសូវស្រួលទេ។

ពីព្រោះ ថ្លើម ដំរង់នោម លំពែង ជារឿងសំខាន់នៃរាងកាយ ហើយវាធ្វើទុក្ខ ដោយសារមកពីក្រពះ ដូច្នេះឈាមរត់មិនស្រួល និងមិនទទួលជីវជាតិមកពីក្រពះ ចុងក្រោយ ឈឺ និង សុខភាពមិនល្អទេ។

ហេតុផលដែលកើត ជម្ងឺគ្រប់មុខ ចាប់ផ្តើមមកពីក្រពះ ជម្ងឺត្រជាក់របស់ស្រ្តី ក៏ដូចគ្នាដែរ ដូច្នេះសូមផ្លាស់ប្តូរទំនៀមទំលាប់ការញ៉ាំអាហារ ដើម្បីការពារក្រពះ ក្នុងរាងកាយ។

សូមញ៉ាំទឹកសុទ្ធ និងភេសជ្ជៈត្រជាក់តិចៗ នៅពេលញ៉ាំម្ហូប និង ញ៉ាំទឹកស៊ុបក្តៅៗ ដើម្បីរំលាយអាហារបានល្អ និងការពារក្រពះ។

ក្រពះមានសារះសំខាន់ជាងគេ ក្នុងសរីរាង្គនៃរាងកាយ របស់យើង។

បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ ខាន់​ តាយ ភ្នំពេញ។

18. “ខ្ញុំណែនាំ ម្ហូប5មុខ ដែលញ៉ាំបំបាត់ការឈឺចាប់ពេលមានមករដូវសម្រាប់មានសុខភាពល្អ”2020-02-06T13:55:46+00:00

នៅពេលស្រ្តីមានមករដូវ មានអារម្មណ៍អស់កម្លាំង អរម៉ូនមិនសូវមានតុល្យភាព និងហូរឈាម ដូច្នេះនៅពេលនោះ សូមកុំញ៉ាំម្ហូបហិរ ឬអាហារបន្ទាន់ ហើយត្រូវញ៉ាំម្ហូបក្ដៅៗ ដែលមានជីវជាតិ ដូចជា      វីតាមីន (Vitamin) ប្រូតេអ៊ីន ជាតិសសៃពួ  សម្បូរជាតិទឹកសម្រាប់មានសុខភាពល្អ។

1. ផ្លែចេក
បើសិនជាកាត់បន្ថយ សេរ៉ូថូនីន (Serotonin) ដល់ស្រ្តី ដែលកំពុងមានរដូវ ពួកគេទទួលស្រ្តេស និងមានជម្ងឺធ្លាក់ទឹកចិត្ត ចេកជាផ្លែឈើ ដែលមានសេរ៉ូថូនីន គ្រប់គ្រាន់ ដូច្នេះ នៅពេលមុនមានមករដូវ បើញ៉ាំចេក អាចការពារការឈឺចាប់ពេលមានមករដូវបាន។

2. ផ្លែឪឡឹក
នៅពេលមានមករដូវ បើញ៉ាំផ្លែឪឡឹក វាផ្គត់ផ្គង់វីតាមីន និងជាតិទឹក ក្នុងរាងកាយ ហើយកាត់បន្ថយយ៉ាងលឿនពីការឆាប់អស់រដូវផងដែរ។

3. សណ្ដែកដី
សណ្ដែកមានប្រយោជន៍ សម្រាប់ធ្វើឲ្យឈាមរត់ស្រួល ហើយមានវីតាមីន B6 (Vitamin B6) គ្រប់គ្រាន់ ដូច្នេះ មុនពេលមានមករដូវ ញ៉ាំសណ្ដែកឲ្យបានច្រើន ដើម្បីការពារការឈឺចាប់ពេលមានមករដូវបាន។

4. ផ្លែក្រូចឆ្មា
ពីព្រោះផ្លែក្រូចឆ្មា មានវីតាមីនគ្រប់គ្រាន់ បើញ៉ាំទឹកក្រូចឆ្មានោះ អាចកាត់បន្ថយការអស់កម្លាំង និងហើមក្នុងរាងកាយ ប៉ុន្តែបើញ៉ាំវាច្រើនពេក នឹងធ្វើឲ្យឈឺក្រពះ ដូច្នេះញ៉ាំល្មមបានហើយ។

5. ផ្លែទទឹម
ផ្លែទទឹមមាន អ៊ីស្រ្តូសែន (Estrogen) ជាអរម៉ូន (Hormone) របស់ស្រ្តីច្រើន ដូច្នេះ បើញ៉ាំផ្លែទទឹម ឬទឹកផ្លែទទឹមឲ្យបានច្រើន វាមានប្រយោជន៍ ដល់ស្រ្តី ដែលមានភាពមិនប្រក្រតីនៃការមករដូវ និងការឆាប់អស់រដូវរបស់ស្រ្តី ដែលមានអាយុច្រើន។

សូម្បីតែ មានផ្លែឈើផ្សេងទៀត និងបន្លែដែល ស្ថិតនៅជុំវិញខ្លួនរបស់យើង ក៏អាចការពារឲ្យ មានសុខភាពល្អ ការមករដូវមកទៀងទាត់។

សាស្រ្តាចារ្យបណ្ឌិត PH.D. Rho, K. L
Royal University of Agro-Industry
ផ្នែក ឧស្សាហកម្ម និងកសិកម្ម ក្នុងសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម

19. កើតមុនលើមុខ តើធ្វើយ៉ាងដូចម្ដេច?2020-02-06T13:55:52+00:00

នៅពេលជិតមានមករដូវ កើតមុនលើមុខ តាមរយៈអរម៉ូន ក្នុងរាងកាយ របស់ក្មេងស្រី នឹងបាត់ទៅវិញ នៅពេលវេលាខាងមុខជិតមួយសប្ដា៍ហ ប៉ុន្តែពេលខ្លះ មុនឡើងធំ និង​ ពណ៌ក្រហម បើច្របាច់មុនខូច មានស្នាម សូមការពារ ដោយកុំធ្វើបែបនេះ

  1. សូមលាងមុខយ៉ាងស្អាត រៀងរាល់ថ្ងៃ
    មានករណីដែលកើតមុន នៅលើមុខ ថ្ងាស់ ដោយសារតែមានខ្លាញ់ នៅស្បែកក្បាល ដូច្នេះ សូមកក់សក់ និង លាងមុខច្រើនដង ហើយ កុំធ្វើឲ្យប៉ះពាល់ ស្បែកក្បាលនៅលើមុខ ដើម្បីបាត់ខ្លាញ់នៅលើមុខ។
  1. សូមកុំប៉ះពាល់មុខ ដោយដៃ
    ទោះបី យើងមើលមិនឃើញមេរោគ និងធូលីដី ដោយភ្នែក ក៏ដោយ សូមកុំប៉ះពាល់មុខ តាមរយៈដៃ ព្រោះមេរោគនោះនឹងឆ្លងទៅ នៅលើមុខរបស់យើង ដូច្នេះវានឹងធ្វើឲ្យកើតមុនខ្លាំង នៅលើមុខរបស់យើង។
  1. សូមប្រយ្ន័ត កុំញ៉ាំម្ហូបដែលមានខ្លាញ់ច្រើន និង ញ៉ាំអាហារបន្ទាន់ (Fast Food)
    បើយើងញ៉ាំនំ ឬអាហារបន្ទាន់ច្រើន អាចកើតមុនបាន ដូច្នេះសូមញ៉ាំ ផ្លែឈើ និងបន្លែឲ្យបានច្រើន ជំនួសអាហារបែបនេះ។
  1. សូមញ៉ាំទឹកអោយបានគ្រប់គ្រាន់
    បើយើងញ៉ាំទឹក ក្នុងមួយថ្ងៃឲ្យបាន 6 កែវ យើងនឹងមានសុខភាពល្អ ហើយ បណ្ដេញជាតិពុល ដែលបង្កឲ្យកើតមុន ក្នុងរាងកាយចេញ។
  1. សូមឈប់សម្រាកឲ្យបានគ្រប់គ្រាន់
    បើយើងទទួលស្រ្តេសខ្លាំង ឬគេងមិនគ្រប់គ្រាន់ វាធ្វើឲ្យ យើងអាចកើតមុន យ៉ាងឆាប់រហ័ស ដូច្នេះ សូមឈប់សម្រាកឲ្យគ្រប់គ្រាន់ ហើយចេះគ្រប់គ្រងស្រ្តេស។
  1. សូមប្រុងប្រយ្ន័ត កុំច្របាច់ ឬ ញិចមុន
    ជាធម្មតា ពេលវេលាទៅមុខ មួយសប្ដាហ៍ មុននឹងបាត់ទៅដោយខ្លួនឯង ដូច្នេះ សូមរង់ចាំបន្តិច បើច្របាច់ ឬញិចមុន ដោយរបៀបមិនត្រឹមត្រូវ អាចបណ្ដាលឲ្យមានស្នាម នៅលើមុខផងដែរ។
  2. បើចង់ច្របាច់ ឬញិចមុន​ សូមធ្វើបែបនេះ

    1) ជាមុនដំបូង សូមលាងដៃយ៉ាងស្អាត
    2) ដាំទឹកហើយ កន្សែងត្រាំ ក្នុងទឹកក្ដៅ
    3) សូមដាក់កន្សែងក្ដៅ នៅលើមុខ ដើម្បីធ្វើឲ្យធូលីដី រុន្ធញើសបើក
    4) សូមច្របាច់មុនដោយកប្បាស ស
    5) ចុងក្រោយ សូមលាងមុខ ដោយទឹកត្រជាក់ ដើម្បីធ្វើឲ្យជិតរុន្ធញើស ហើយលាបគ្រីម ឬថ្នាំការពារ

 

20. ការណែនាំសំឡីអនាម័យ2020-02-06T13:55:57+00:00

បើសិនជាក្មេងស្រី មានមករដូវ ជាលើកដំបូង ចាំបាច់ត្រូវប្រើសំឡីអនាម័យ ដែលការពារអនាម័យ របស់ស្រ្តី ប៉ុន្តែក្មេងស្រីខ្លះ ប្រើក្រណាត់ដែល មិនមានអនាម័យ បើសិនជាក្មេងស្រី ធ្វើបែបនោះ មេរោគឆ្លងកាត់ក្នុងរាងកាយ ហើយអាចមានជម្ងឺបាន។

ក្មេងស្រីភាគច្រើន ប្រើសំឡីអនាម័យ ដែលម្ដាយ និងបងស្រី ដែលមានបទពិសោធន៍ ប្រើប្រាស់រួចឲ្យទិញវា សម្រាប់ពួកគេ ប៉ុន្តែពួកគេប្រើសំឡីអនាម័យ គ្រាន់តែមួយកញ្ចប់តែ 10ដុំប៉ុណ្ណោះ ប៉ុន្តែបើពួកគេ ប្រើតែមួយកញ្ចប់ គឺខ្វះខាត។

ស្រ្តីកូរ៉េ និង អឺរ៉ុប ប្រើសំឡីអនាម័យជាមធ្យម ចំនួន 20 ជាងដុំ ពីព្រោះបើសិនជាប្រើវា តែមួយដុំ រយៈពេលជាយូរ គឺមិនមានអនាម័យ ដូច្នេះថ្ងៃដំបូង ដែលមានធ្លាក់ឈាម មិនសូវច្រើន ប្រើ 2ដុំ ចន្លោះ 3ដុំ ប៉ុន្តែ ថ្ងៃទី 2 និងថ្ងៃទី3 ដែលមានធ្លាក់ឈាមច្រើន ប្រើ 4ដុំ ចន្លោះ 6ដុំ សូមប្រើសំឡីអនាម័យ មួយដុំរយៈពេល 4ម៉ោង ចន្លោះ 6ម៉ោង ការប្ដូរសំឡីអនាម័យ ច្រើនដងល្អ សម្រាប់ការពារ មានសុខភាពល្អផងដែរ។

21. ប្រភេទនៃសំឡីអនាម័យ2020-02-06T13:56:04+00:00

រយៈពេលនៃការមករដូវ មានធ្លាក់ឈាមខុសគ្នា រៀងរាល់ថ្ងៃ ដូច្នេះប្រភេទសំឡីអនាម័យខុសគ្នា រូបរាង និងទំហំផងដែរ ពីព្រោះនៅពេលគេងមានហូរឈាម ដូច្នេះសូមជ្រើសរើសសំឡីអនាម័យ តាមរយៈស្ថានភាពបែបនេះ។

1. សំឡីអនាម័យដែលប្រើមួយដង ដែលភ្ជាប់លើខោក្នុង ប្រភេទនៃសំឡីអនាម័យផ្សេងៗជា ផេនធីឡាញន(Panty Liner) ទំហំតូច ហៅថា ស្មល (Small) ទំហំមធ្យម ហៅថា មីដៀម (Medium) ទំហំធំ ហៅថា ឡាចស៍ (Large) ទំហំធំជាងគេ សម្រាប់ពេលយប់ ហៅថា អូវឺណាយធ៍ (Over​ Night)

សំឡីអនាម័យទំហំតូចជាងគេ ជា ផេនធីឡាញន៍ (Panty Liner) សូមប្រើវានៅថ្ងៃដំបូង និងចុងក្រោយ ដែលធ្លាក់ឈាមតិចជាងគេ ហើយនៅពេលគេង នៅពេលយប់ សូមប្រើសំឡីអនាម័យ អូវើណាយធ៍ (Over Night) ដើម្បីមិនប្រលាក់ឈាមនៅខោក្នុង និងភួយនៅពេលគេងពេលយប់ ហើយសំឡីអនាម័យទាំងអស់នោះ មានពីរប្រភេទ ដែលមានស្លាប និងអត់មានស្លាប។

 

2. សំឡីអនាម័យធ្វើពីក្រណាត់ ដោយកាត់ដេរ ពេលក្រោយប្រើវា បោកហើយប្រើវិញ។
(Make a Pad / Hand Made Sanitary Napkin)

3. សំឡីអនាម័យដែល ដាក់ចូលខាងក្នុងទ្វារមាស គឺហៅថា​ ថាមភុន (Tampon)
រូបរាងវាជាដំបូងធ្វើពី គ្រាប់ក្បាលកប្បាស ដែលជាប់ខ្សែ នៅពេលចូលមកអាងហែលទឹកប្រើវា។

4. រូបរាងជាកែវ ធ្វើពីកៅស៊ូ ដែលដាក់ចូលក្នុងទ្វាមាស គឺហៅថា មេនស្រលខប់ (Menstrual Cup)។

22. រូបរាងសំឡីអនាម័យ និងតួនាទី ដែលស្រ្តីជាច្រើនប្រើប្រាស់ច្រើនជាងគេ2020-02-06T13:56:11+00:00

  1. ធ្វើពីកប្បាសដែលស្រូបទឹក : សម្ភារពិសេសដែល លាក់បាំងការចេញឈាមមកខាងក្រៅ
  2. សាយឌឹ ហ្គេតឌឺ (Side gather) : សម្ភារដែលលាក់បាំងការចេញឈាមមកខាងក្រៅ តាមរយៈការបត់បែននៃរាងកាយ
  3. ខូវើ (Cover) : សម្ភារពិសេសដែល ស្រូបយកឈាម និងលាក់បាំងការចេញឈាមមកខាងក្រៅ ហើយបិទសំណើមនៅខាងក្រៅ
  4. ស្លាប (Wing) : ទោះបីកំរើករាងកាយក៏ដោយ ក៏ភ្ជាប់នៅលើខោក្នុងដោយត្រង់
  5. ផ្នែកស្អិត : សំឡីអនាម័យភ្ជាប់នៅលើខោក្នុង ផ្នែកខាងក្រោយមានក្រដាសបក
23. របៀបការប្រើសំឡីអនាម័យ2020-02-06T13:56:20+00:00

  1. មុនពេលប្រើសំឡីអនាម័យ ត្រូវលាងដៃ ពីព្រោះមេរោគនៅដៃអាចឆ្លងទៅ សំឡីអនាម័យបាន
  2. សូមហែកក្រដាសរុំចេញ ហើយលាសំឡីអនាម័យចេញ
  3. សូមបកក្រដាស ដែលបិទនៅខាងខ្នងសំឡីអនាម័យចេញ រួចបិទសំឡីអនាម័យផ្នែក ដែលស្អិតនៅលើខោក្នុង (សូមបកក្រដាស ដែលបិទនៅខាងស្លាប សំឡីអនាម័យចេញ រួចបិទវានៅខាងក្រោមខោក្នុង)
  4. ប្រសិនបើប្រើសំឡីអនាម័យរួចហើយ ត្រូវបកវារុំខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យកខ្វក់រួច វេចខ្ចប់វាបោះចោលឲ្យមានសណ្ដាប់ធ្នាប់
  5. ប្រសិនបើអ្នកទៅខាងក្រៅ សូមវេចខ្ចប់ សំឡីអនាម័យ ដោយដាក់ កន្សែងដៃ កាបូប ឬ ដាក់ឲ្យមានអនាម័យ
24. ប្រសិនជាមិនមានសំឡីអនាម័យ សូមធ្វើបែប2020-02-06T13:56:30+00:00

  • បើក្មេងស្រីមានមករដូវនៅសាលា សូមនិយាយដល់មិត្តភក្តិថា សូមខ្ចីសំឡីអនាម័យមួយកញ្ចប់
  • ស្រាប់តែចាប់ផ្ដើមមានមករដូវ សូមបត់ក្រដាស់អនាម័យ ឬកន្សែងដៃឲ្យក្រាស់ហើយដាក់នៅលើខោក្នុង
  • បើខោ ឬសំពត់មានប្រឡាក់ឈាមរដូវ សូមយកអាវក្រៅចងនៅចង្កេះដើម្បីបិទបាំងការប្រឡាក់

សំណួរនិងចម្លើយ FAQ

ទីបន្ទាល់នៃការមករដូវលើកដំបូង ដែលមានអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំ

Title

Go to Top