នារីដែលនៅក្នុងរូបថតខាងលើនេះគឺ យាណ្ណា គាត់បានជួបប្ដីប្រពន្ធបេសកជនកូរ៉េ នៅជនបទ ឆ្នាំ 2010 ហើយបានបញ្ចប់សាកលវិទ្យាល័យ ខែ 12 ឆ្នាំ 2019 តាមរយៈជំនួយរបស់បេសកជនកូរ៉េ ម្យ៉ាងទៀត ខែ 1 ឆ្នាំ 2020 គាត់ក្លាយជាអ្នកគ្រប់គ្រងដោយសារនាមឈ្មោះរបស់គាត់ នៅហាងលក់ទីមួយ ក្នុង ផ្ទះនៃដំណឹងល្អ (Good News House) ដែលស្ថិតនៅផ្សារឈូកមាស ។

គាត់កំពុងធ្វើការ ផ្គត់ផ្គង់សំឡីអនាម័យ ស៊ូនស៊ូ ដល់ស្រ្តី ជាពិសេសផ្ដល់ព័ត៌មានជាក់លាក់ សម្រាប់ក្មេងស្រីដែលមានមករដូវជាលើកដំបូងផងដែរ។

ដូចនេះ និមិត្តនៃ ផ្ទះនៃដំណឹងល្អ (Good News House) គឺជួយដល់ក្មេងស្រីឲ្យបានទទួលការអប់រំ និងមានការរីកចម្រើនជាមនុស្សពិសេសនៅពេលអនាគត ហើយផ្គត់ផ្គង់ការងារ សម្រាប់ពួកគេឲ្យមានចំណូល និងស្ថានភាពនៃជីវិតពួកគេឲ្យបានល្អប្រសើរ។

✉ ហាងទីមួយរបស់ផ្ទះនៃដំណឹងល្អ (Good News House) : sunsu528@gmail.com