ក្មេងស្រីដែល មានអាយុចន្លោះ ពី 11 ឆ្នាំ ទៅ 14 ឆ្នាំ ចាប់ផ្ដើមមានមករដូវ និង កត់សម្គាល់ឃើញថា រាងកាយរបស់ពួកគេ មានការប្រែប្រួល ការប្រែប្រួល ផ្នែកផ្លូវចិត្ត និង ផ្លូវកាយ នេះអាចកើតមានឡើងក្នុង រយៈពេលជាច្រើនឆ្នាំ ការប្រែប្រួលទាំងនេះ ហៅថា ភាពពេញវ័យ ឬ ភាពគ្រប់ការ វាចាប់ផ្ដើមឡើង នៅពេលសារធាតុ គីមី ម្យ៉ាងដែល ឈ្មោះថា អរម៉ូន ចាប់ផ្ដើមផលិតលើសពីធម្មតា នៅក្នុងរាងកាយរបស់ក្មេងស្រី អរម៉ូនទាំងនេះធ្វើឲ្យមានការប្រែប្រួល ក្នុងរាងកាយដែរ។
- ដើមទ្រូងរបស់ក្មេងស្រី ចាប់ផ្ដើមលូតលាស់ ហើយក្លៀក របស់នាងចាប់ផ្ដើម មានដុះរោម
- ត្រគៀករបស់នាង មានរាងមូលក្លុំ នៅពីលើ និង នៅជុំវិញប្រដាប់ភេទ របស់នាងក៏មានដុះរោមដែរ
- លូតលាស់ស្បូន ហើយ មានទឹករំអិលហូរចេញពីទ្វារមាស បន្ទាប់មក នាងក៏ចាប់ផ្ដើម មានមករដូវ
ក្មេងស្រីស្ថិតនៅភាពពេញវ័យ ផ្លាស់ប្ដូរផ្នែក ផ្លូវចិត្ត ជាពិសេស ពួកគេមានការ ចង់ដឹងចង់ឃើញ អំពី ផ្លូវភេទ និង មិត្តភក្តិ ភេទផ្ទុយគ្នាផងដែរ ប៉ុន្តែ ក្មេងស្រី មិនសូវមានចំណេះដឹង អំពីការផ្លាស់ប្ដូររាងកាយ របស់ខ្លួនឯងទេ ដូច្នេះ សូមព្យាយាម យល់ដឹង និងស្គាល់ អំពីរាងកាយរបស់ខ្លួនឯង ដោយមិនមានអារម្មណ៍ថា ខ្មាស់អៀនផងដែរ។