នៅពេលជិតមានមករដូវ កើតមុនលើមុខ តាមរយៈអរម៉ូន ក្នុងរាងកាយ របស់ក្មេងស្រី នឹងបាត់ទៅវិញ នៅពេលវេលាខាងមុខជិតមួយសប្ដា៍ហ ប៉ុន្តែពេលខ្លះ មុនឡើងធំ និង ពណ៌ក្រហម បើច្របាច់មុនខូច មានស្នាម សូមការពារ ដោយកុំធ្វើបែបនេះ
- សូមលាងមុខយ៉ាងស្អាត រៀងរាល់ថ្ងៃ
មានករណីដែលកើតមុន នៅលើមុខ ថ្ងាស់ ដោយសារតែមានខ្លាញ់ នៅស្បែកក្បាល ដូច្នេះ សូមកក់សក់ និង លាងមុខច្រើនដង ហើយ កុំធ្វើឲ្យប៉ះពាល់ ស្បែកក្បាលនៅលើមុខ ដើម្បីបាត់ខ្លាញ់នៅលើមុខ។
- សូមកុំប៉ះពាល់មុខ ដោយដៃ
ទោះបី យើងមើលមិនឃើញមេរោគ និងធូលីដី ដោយភ្នែក ក៏ដោយ សូមកុំប៉ះពាល់មុខ តាមរយៈដៃ ព្រោះមេរោគនោះនឹងឆ្លងទៅ នៅលើមុខរបស់យើង ដូច្នេះវានឹងធ្វើឲ្យកើតមុនខ្លាំង នៅលើមុខរបស់យើង។
- សូមប្រយ្ន័ត កុំញ៉ាំម្ហូបដែលមានខ្លាញ់ច្រើន និង ញ៉ាំអាហារបន្ទាន់ (Fast Food)
បើយើងញ៉ាំនំ ឬអាហារបន្ទាន់ច្រើន អាចកើតមុនបាន ដូច្នេះសូមញ៉ាំ ផ្លែឈើ និងបន្លែឲ្យបានច្រើន ជំនួសអាហារបែបនេះ។
- សូមញ៉ាំទឹកអោយបានគ្រប់គ្រាន់
បើយើងញ៉ាំទឹក ក្នុងមួយថ្ងៃឲ្យបាន 6 កែវ យើងនឹងមានសុខភាពល្អ ហើយ បណ្ដេញជាតិពុល ដែលបង្កឲ្យកើតមុន ក្នុងរាងកាយចេញ។
- សូមឈប់សម្រាកឲ្យបានគ្រប់គ្រាន់
បើយើងទទួលស្រ្តេសខ្លាំង ឬគេងមិនគ្រប់គ្រាន់ វាធ្វើឲ្យ យើងអាចកើតមុន យ៉ាងឆាប់រហ័ស ដូច្នេះ សូមឈប់សម្រាកឲ្យគ្រប់គ្រាន់ ហើយចេះគ្រប់គ្រងស្រ្តេស។
- សូមប្រុងប្រយ្ន័ត កុំច្របាច់ ឬ ញិចមុន
ជាធម្មតា ពេលវេលាទៅមុខ មួយសប្ដាហ៍ មុននឹងបាត់ទៅដោយខ្លួនឯង ដូច្នេះ សូមរង់ចាំបន្តិច បើច្របាច់ ឬញិចមុន ដោយរបៀបមិនត្រឹមត្រូវ អាចបណ្ដាលឲ្យមានស្នាម នៅលើមុខផងដែរ។ - បើចង់ច្របាច់ ឬញិចមុន សូមធ្វើបែបនេះ
1) ជាមុនដំបូង សូមលាងដៃយ៉ាងស្អាត
2) ដាំទឹកហើយ កន្សែងត្រាំ ក្នុងទឹកក្ដៅ
3) សូមដាក់កន្សែងក្ដៅ នៅលើមុខ ដើម្បីធ្វើឲ្យធូលីដី រុន្ធញើសបើក
4) សូមច្របាច់មុនដោយកប្បាស ស
5) ចុងក្រោយ សូមលាងមុខ ដោយទឹកត្រជាក់ ដើម្បីធ្វើឲ្យជិតរុន្ធញើស ហើយលាបគ្រីម ឬថ្នាំការពារ