នៅពេលក្មេងស្រីលូតលាស់ ចាប់ផ្ដើមកត់សម្គាល់ឃើញថា រាងកាយរបស់ពួកគេ មានការប្រែប្រួល គឺត្រូវបានគេហៅថា ភាពពេញវ័យ ឬ ភាពគ្រប់ការ វាជាពេលពិសេស សម្រាប់យើង នេះគឺជារបៀប ដែលរាងកាយរបស់យើង ប្រែជាមានភាពចាស់ទុំហើយ នឹងបញ្ជាក់ថា យើងក៏អាចមានកូន នឹងអាចចាប់ផ្ដើមបង្កើតគ្រួសាររបស់យើងផ្ទាល់។
ភាពពេញវ័យ គឺជាពេលដែល រាងកាយរបស់ក្មេងប្រុសចាប់ផ្ដើមផលិត ស្ពែម៉ាតូសូអ៊ីត ឬ មេជីវិតឈ្មោល ហើយ រាងកាយរបស់ក្មេងស្រី ចាប់ផ្ដើមផលិត អូវុល ឬ មេជីវិតញី នៅអូវែរ ដូច្នេះបើមេជីវិតឈ្មោលរបស់បុរស ជួបគ្នាជាមួយមេជីវិតញីរបស់ស្រ្តី ពេលនោះស្រ្តីអាចមានផ្ទៃពោះបាន។
ប៉ុន្តែ បើ មេជីវិតឈ្មោល មិនបានជួបជាមួយ និងមេជីវិតញីទេ ពេលនោះ ជញ្ជាំងស្បូន ដែលជាកន្លែងសម្រាប់ទារកលូតលាស់ វាជាស្រទាប់ភ្នាស់ ដែលត្រូវដាច់ចេញលាយជាមួយនិងឈាម ដែលហូរចេញមកក្រៅខ្លួន តាមប្រដាប់ភេទរបស់ស្រ្តី នេះជា ការមករដូវ។
ការដែលក្មេងស្រី ចាប់ផ្ដើមមករដូវ គឺមានន័យថា មានកូនបាន ទោះបីជា រាងកាយរបស់ក្មេងស្រី មានលទ្ធភាពពពោះបាន ប៉ុន្តែ ក្មេងស្រីមានកូននៅមានអាយុតិច អាចមានបញ្ហាដល់ពួកគេ និងកូនទាំងពីរនាក់ផងដែរ ដូច្នេះមិនមែន មានន័យថាក្មេងស្រីនោះ ត្រៀមខ្លួនរួចជាស្រេចរហូតដល់ មានអាយុ 18 ឆ្នាំ សម្រាប់ការពារមានកូននោះឡើយ។