“ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់”
(ព្រះគម្ពីរ ចោទិយកថា 32:10)
នៅពេលដែល នន រស្មី អាយុ 7 ឆ្នាំ ឪពុករបស់គាត់បានទទួលមរណភាព ហើយពេលអាយុ 13 ឆ្នាំ គាត់បានឈប់រៀនអនុវិទ្យាល័យ រួចចូលធ្វើការនៅរោងចក្រកាត់ដេរ ដើម្បីរកប្រាក់ចំណូល។ ប៉ុន្តែឥឡូវនេះ គាត់បានបញ្ចប់ការសិក្សានៅសាលាគម្ពីរ ក្លាយជាគ្រូបង្រៀននៅមតេយ្យសិក្សា។
ពីមុនគាត់មានជម្ងឺច្រើន ពេលខ្លះវិលមុខ និងសន្លប់តាមផ្លូវ ហើយពេលមករដូវម្ដងៗ ពិបាកទៅសាលារៀនណាស់, អាយុ 18 ឆ្នាំ គាត់ឈឺពោះផ្នែកខាងក្រោម ដោយសារការកង្វះអនាម័យ និងមិនបានទទួលការអប់រំ អំពីអនាម័យទេ ក្រោយមកគាត់ក៏បានទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ដូច្នេះហើយទើប ប្ដីប្រពន្ធបេសកជនកូរ៉េ បង្កើតផ្ទះនៃដំណឹងល្អ (Good News House) និងអ៊ីនធឺណិតសាយ អប់រំអំពីការអនាម័យ ការការពារមេរោគ និងការមករដូវសម្រាប់ស្រ្តី តាមរយៈរូបភាព និងភាសាខ្មែរ ដើម្បីពួកគេស្រួលយល់ ដូចជា នន រស្មី។ ម្យ៉ាងទៀត ផ្ដល់សំឡីអនាម័យមានគុណភាពល្អ ផលិតនៅប្រទេសកូរ៉េ ដោយតម្លៃសមរម្យ សម្រាប់ស្រ្តីទាំងអស់គ្នាផងដែរ។
ចាប់ពីឥឡូវនេះ សូមមានចំណេះដឹងត្រឹមត្រូវ អំពីការមករដូវ ហើយការពារសុខភាពឲ្យបានល្អ លោកអ្នកជាមនុស្សពិសេស។
រឿងនេះកើតឡើងដោយសារបានជួបក្មេងស្រីម្នាក់នៅ 11 ឆ្នាំមុន
សូមមើល វីដេអូ ហើយចែកចាយដល់មនុស្សជាច្រើនជុំវិញលោកអ្នក
រឿងនេះកើតឡើងដោយសារបានជួបក្មេងស្រីម្នាក់នៅ 11 ឆ្នាំមុន
សូមមើល វីដេអូ ហើយចែកចាយដល់មនុស្សជាច្រើនជុំវិញលោកអ្នក