“ស្រាប់តែធ្លាក់ឈាមមកក្នុងរាងកាយរបស់ខ្ញុំ”

ថ្ងៃមួយក្មេងស្រី បានមើលឃើញធ្លាក់ឈាម នៅលើខោក្នុង ពេលនោះភ័យខ្លាចដែរឬទេ? តើមូលហេតុអ្វីបានជា មានធ្លាក់ឈាមនៅរាងកាយ ទោះបីជា មិនមានគ្រោះថ្នាក់អ្វីក៏ដោយ?

នេះហៅថា ការមករដូវ គឺវាខុសគ្នាពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ប៉ុន្តែក្មេងស្រី ភាគច្រើន មករដូវ ជាលើកដំបូង នៅអាយុពី 11ឆ្នាំ ចន្លោះ 14 ឆ្នាំ។

មុនពេលមានមករដូវ ក្មេងស្រីនឹងមើលឃើញ ដូចជាទឹកខាប់​នៅលើខោក្នុង ប៉ុន្តែ សូមកុំព្រួយបារម្ភឡើយ ទឹកដូចជាទឹកខាប់នោះ គឺហៅថា ធ្លាក់ស ដែលជាសញ្ញានៅរាងកាយ​ មុននឹងមានមករដូវ។

ចាប់ពីពេលនោះក្មេងស្រី នឹងមានបទពិសោធន៍ ធ្លាក់ឈាមពណ៌ក្រហម តាមរយៈទ្វារមាស មួយខែម្ដង ឈាមនោះមិនមែនជាឈាមកង្វក់ ទេ ប៉ុន្តែឈាមនោះ គឺជា ឈាមស្រស់ស្អាតជាងគេ ហើយ វាមានជីវជាតិជាច្រើនផងដែរ ធ្លាក់ឈាមនោះ ជាសញ្ញាប្រាប់ថា ក្មេងស្រីកំពុងធ្វើការលូតលាស់ ទៅជាមនុស្សស្រីពេញវ័យ ដែលមានសុខភាពល្អ។

ការដែលមានមករដូវបែបនេះ គឺជារឿងធម្មជាតិ និង មានន័យថា រាងកាយរបស់ក្មេងស្រី កំពុងធ្វើការលូតលាស់ ទៅជាមនុស្សស្រីពេញវ័យ ដូច្នេះ កុំខ្លាច កុំមានអារម្មណ៍ខ្មាស់អៀន កុំលាក់បាំងតែម្នាក់ឯង ចំពោះការចាប់ផ្ដើម មានមករដូវ។