នៅពេលស្រ្តីមានមករដូវ មានអារម្មណ៍អស់កម្លាំង អរម៉ូនមិនសូវមានតុល្យភាព និងហូរឈាម ដូច្នេះនៅពេលនោះ សូមកុំញ៉ាំម្ហូបហិរ ឬអាហារបន្ទាន់ ហើយត្រូវញ៉ាំម្ហូបក្ដៅៗ ដែលមានជីវជាតិ ដូចជា      វីតាមីន (Vitamin) ប្រូតេអ៊ីន ជាតិសសៃពួ  សម្បូរជាតិទឹកសម្រាប់មានសុខភាពល្អ។

1. ផ្លែចេក
បើសិនជាកាត់បន្ថយ សេរ៉ូថូនីន (Serotonin) ដល់ស្រ្តី ដែលកំពុងមានរដូវ ពួកគេទទួលស្រ្តេស និងមានជម្ងឺធ្លាក់ទឹកចិត្ត ចេកជាផ្លែឈើ ដែលមានសេរ៉ូថូនីន គ្រប់គ្រាន់ ដូច្នេះ នៅពេលមុនមានមករដូវ បើញ៉ាំចេក អាចការពារការឈឺចាប់ពេលមានមករដូវបាន។

2. ផ្លែឪឡឹក
នៅពេលមានមករដូវ បើញ៉ាំផ្លែឪឡឹក វាផ្គត់ផ្គង់វីតាមីន និងជាតិទឹក ក្នុងរាងកាយ ហើយកាត់បន្ថយយ៉ាងលឿនពីការឆាប់អស់រដូវផងដែរ។

3. សណ្ដែកដី
សណ្ដែកមានប្រយោជន៍ សម្រាប់ធ្វើឲ្យឈាមរត់ស្រួល ហើយមានវីតាមីន B6 (Vitamin B6) គ្រប់គ្រាន់ ដូច្នេះ មុនពេលមានមករដូវ ញ៉ាំសណ្ដែកឲ្យបានច្រើន ដើម្បីការពារការឈឺចាប់ពេលមានមករដូវបាន។

4. ផ្លែក្រូចឆ្មា
ពីព្រោះផ្លែក្រូចឆ្មា មានវីតាមីនគ្រប់គ្រាន់ បើញ៉ាំទឹកក្រូចឆ្មានោះ អាចកាត់បន្ថយការអស់កម្លាំង និងហើមក្នុងរាងកាយ ប៉ុន្តែបើញ៉ាំវាច្រើនពេក នឹងធ្វើឲ្យឈឺក្រពះ ដូច្នេះញ៉ាំល្មមបានហើយ។

5. ផ្លែទទឹម
ផ្លែទទឹមមាន អ៊ីស្រ្តូសែន (Estrogen) ជាអរម៉ូន (Hormone) របស់ស្រ្តីច្រើន ដូច្នេះ បើញ៉ាំផ្លែទទឹម ឬទឹកផ្លែទទឹមឲ្យបានច្រើន វាមានប្រយោជន៍ ដល់ស្រ្តី ដែលមានភាពមិនប្រក្រតីនៃការមករដូវ និងការឆាប់អស់រដូវរបស់ស្រ្តី ដែលមានអាយុច្រើន។

សូម្បីតែ មានផ្លែឈើផ្សេងទៀត និងបន្លែដែល ស្ថិតនៅជុំវិញខ្លួនរបស់យើង ក៏អាចការពារឲ្យ មានសុខភាពល្អ ការមករដូវមកទៀងទាត់។

សាស្រ្តាចារ្យបណ្ឌិត PH.D. Rho, K. L
Royal University of Agro-Industry
ផ្នែក ឧស្សាហកម្ម និងកសិកម្ម ក្នុងសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម